សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជានៅកាន់អំណាច គឺធានាស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ឱ្យតែគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងផ្ដល់ផលប្រយោជនដល់ប្រជាជនជារៀងរហូត

ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ឱ្យតែគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងផ្ដល់ផលប្រយោជនដល់ប្រជាជនជារៀងរហូត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ» ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ បានថ្លែងថា សម្ដេចតេជោបានអរគុណដល់ប្រជាជននៅទូទាំងប្រទេសដែល​បានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងជឿទុកខិត្តចំពោះការដឹកនាំរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាល។

សម្ដេចតេជោ បន្តបញ្ជាក់ថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងប្រកបដោយ​បរិយាកាស​អព្យាក្រឹត្យ ​គ្មានការគំរាមកំហែង និងប្រកបទៅដោយប្រជាធិបតេយ្យសេរីពហុបក្ស៕