សម្ដេចតេជោ ហ៊ុន សែន សម្រេចមិនយកថ្លៃផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញទៅក្រៅប្រទេស

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចមិនយកថ្លៃផ្សព្វផ្សាយ នូវការផ្សាយបន្តផ្ទាល់ចេញទៅក្រៅប្រទេស អំពីការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះឡើយ។ ការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣នេះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចមិនយកថ្លៃផ្សព្វផ្សាយ នូវការផ្សាយបន្តផ្ទាល់ចេញទៅក្រៅប្រទេស អំពីការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះឡើយ។ ការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរឲ្យដឹង នៅលើទំព័រហ្វេសប៊ុករបស់លោកថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចមិនយកថ្លៃចូលទស្សនាការប្រកួតនិងការផ្សព្វផ្សាយ នៃការប្រកួតចេញទៅក្រៅប្រទេសដោយឥតគិតថ្លៃ នូវផ្សាយបន្តផ្ទាល់»។