ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា អ្វីដែលលោកកត់សម្គាល់ឃើញ យុវជនសព្វថ្ងៃចាប់អារម្មណ៍លើបញ្ហាសង្គម នយោបាយ មនុស្សធម៌ យ៉ាងសកម្ម។ យុវជនភាគច្រើនលើសលុប គឺមានការពេញចិត្តនឹងការវិវឌ្ឍន៍ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។
ឯកឧត្តម ជិន ម៉ាលីន បានមានប្រសាសន៍បន្តទៀតថា លើកលែងតែយុវជនមួយក្រុមទៀតតូចប៉ុណ្ណោះទេ តែធ្វើសកម្មភាពតាមការញុះញង់តាមអ្នកនយោបាយ ដើម្បីប្រយោជន៍នយោបាយ ហើយធ្លាក់ខ្លួនជ្រុលក្នុងឧបាយកលជ្រុលនិយមមួយចំនួន ឈានដល់ប្រព្រឹត្តបទល្មើស ដែលប្រឈមនឹងទោសទណ្ឌតាមផ្លូវច្បាប់ ហើយ មានតែយុវជនមួយក្រុមតូចទេ ដែលប្រឈមមុខផ្លូវច្បាប់ ខណៈយុវជនមួយក្រុមធំទៀត ចូលរួមជាមួយរដ្ឋាភិបាលយ៉ាងសកម្ម៕