គិតត្រឹមរយៈពេលពីរខែ ដើមឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសសម្រេចបានប្រមាណ ១២១លានដុល្លារអាមេរិក។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងកង់ ខណៈការនាំចូលពីចក្រភពអង់គ្លេសមកវិញ មានដូចជា រថយន្ត ផលិតផលចំណីសត្វ និងភេសជ្ជៈ ជាដើម។
ដោយឡែក នៅឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស មានចំនួនប្រមាណ ៩៧៧ លានដុល្លារ កើនឡើង ២៣,៩៨ ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង ៧៨៨ លានដុល្លារ។ ក្នុងឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញ គិតជាថវិកាចំនួនប្រមាណ ៨៨៦ លានដុល្លារ និងបាននាំចូលចំនួនប្រមាណ ៩១ លានដុល្លារ។
ការលើកឡើងរបស់លោក បូរ៉ា ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នៅកម្ពុជា (UK’s Developing Countries Trading Schemes in Cambodia) កាលពីថ្ងៃទី ២៨ មីនា។