ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព សម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីសម្ភោធឆ្លងនាឱកាសនោះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីសង្ឃខេត្ត អភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត មន្រ្តីរាជការគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។
































