អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា លោកនៅតែជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជានៅតែបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ដោយផ្អែកលើស្នាដៃកសាងសន្តិភាព និងភាពរីកចំរើនកម្ពុជាកន្លងមក។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា គោលជំហររបស់គណបក្សប្រជាជន អត់មានការផ្លាស់ប្ដូរទៅលើការពង្រីកចំនួនពលករកម្ពុជា ទៅធ្វើការនៅបរទេសទេ ពីព្រោះនេះ គឺជាលទ្ធផលនយោបាយការបរទេស របស់គណបក្សប្រជាជនកម្ពុជា ហើយយើងចាត់ទុកថា ពលករចំណាកស្រុកហ្នឹង វាជាការរកទីផ្សារដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ពលករខ្លួនឯងផ្ទាល់ ហើយក៏ដូចជាជីវភាពរស់នៅរបស់ក្រុមគ្រួសារដែរ»។