នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣៖ ឯកឧត្តម ស៊ាង ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន ០២ខែ្សប្រវែង ៣២,០៣ គ.ម និងពិធីកាត់ខណ្ឌឬសសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធ (ហៅវត្តបារាយណ៍) ឃុំឈូក ស្រុកក្រូច ខេត្តត្បូងឃ្មុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។









