លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ​ ក្រុងពោធិ៍សាត់​ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ​ ដែលបានផ្តល់បណ្ណ​ ប.ស.ស​ ជូនពួកគាត់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល ជាមួយ មេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ សរុប ៣៦០នាក់ នៃក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ដែលពិធីបានរៀបចំនៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល ជាមួយ មេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ សរុប ៣៦០នាក់ នៃក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ដែលពិធីបានរៀបចំនៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពី សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យនាពេលនេះ។

លោកជំទាវបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការខាងផ្នែករដ្ឋបាលសង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ កម្មករ កម្មការិនី រួមទាំងក្មួយៗ បងប្អូនជនក្រីក្រ តាមរយៈ ការដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គមជាដើម។  ដោយឡែកការជួបសំណេះសំណាលនៅក្នុងថ្ងៃនេះ ក៏បានបង្ហាញអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល ចំពោះបុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យនាពេលនេះ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសម្តេចតេជោ​ ជាប្រធានគណបក្ស​ បាននាំមកនូវសន្តិភាពជូនដល់បងប្អូនទាំងអស់គ្នា​ អរគុណសន្តិភាព​ ។

ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំយកថវិការបស់សម្តេចទាំងទ្វេរ​ តាមរយៈ ឯកឧត្តម ខូយ រីដា និងលោកជំទាវ ជូនដល់បុគ្គលិកដែលបានចូលរួមចំនួន ៣៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៨ម៉ឺនរៀល  ក្នុងនោះបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ​ ចំនួន ១៥៦នាក់​ ក៏បានទទួបណ្ណ ប.ស.ស​ ផងដែរ​ ។

បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ​ ដែលបានទទួលបណ្ណ​ បសស​ ថ្ងៃនេះក៏បាន​ សូមគោពថ្លែងអំណរគុណសម្តេចទាំងទ្វេរ​ គឺពិតជាបានយកចិត្តទុក្ខដល់ពួកគាត់ពិតប្រាកដមែន​ ៕

Leave a Reply