លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖​ ប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់, លោកជំទាវ អាំង សុជាតា ខូយ រីដា ជំនួសលោកជំទាវ លាង ហៃ ជាវតាយ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍  បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់, លោក ជំទាវ អាំង សុជាតា ខូយ រីដា ជាប្រធានកិត្តិយសថ្មីសាខា​ ជំនួសលោកជំទាវ លាង ហៃ ជាវតាយ​ នាព្រឹក ថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍  បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់, លោក ជំទាវ អាំង សុជាតា ខូយ រីដា ជាប្រធានកិត្តិយសថ្មីសាខា​ ជំនួសលោកជំទាវ លាង ហៃ ជាវតាយ​ នាព្រឹក ថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣​ ។ 

លោកជំទាវកិត្តិសង្គហបណ្ឌិតបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិក​សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។  លោកជំទាវបានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្តពោធិ៍សាត់ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។

លោកជំទាវកិត្តិសង្គហបណ្ឌិត​បានមានប្រសាសន៍ថា​ ក្រោមការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួល ពីឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសបងប្អូនអាជីវករនៅក្នុងខេត្តផងដែរ​ ទេីបមានពិធីថ្ងៃនេះ។

លោកជំទាវក៏បានអបអរចំពោះ លោកជំទាវ អាំង សុជាតា​ ខូ​យ​ រីដា និងលោកជំទាវ លោកស្រី ដែលជាសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តពោធិ៍សាត់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

លោកជំទាវ បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តពោធិ៍សាត់ ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព​ ចំនួន​ ៦៦នាក់ថ្ងៃនេះ​ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខាទាំងថ្នាក់ខេត្ត ស្រុក មន្ទីរអង្គភាព កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»។  ជាមួយគ្នានោះត្រូវចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងពង្រីកសមាជិកភាពបន្ថែម នៅតាមមន្ទីរ អង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ និងខិតខំគៀងគរស្វែងរកប្រភពថវិកា ដើម្បីគាំទ្រដល់សកម្មភាពកិច្ចការមនុស្សធម៌ ក្នុងសមាគមនារីឱ្យកាន់តែមានភាពរលូន តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលា។

លោកជំទាវបានអំពាវនាវដល់មន្រ្តីរាជការគ្រប់រូបត្រូវ៖

១.ចូលរួមបន្តអនុវត្តឲ្យបាននូវវិធានការណ៍​ ៣ការពារ​៣កុំ​ ទោះបីជាស្ថានភាពកូវីដ១៩បានថមថយ​ និងគ្រប់គ្រងបានយ៉ាងណាក៏ដោយ​ ។ 

២.ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ មិនត្រូវឲ្យបាត់បង់សមាជិកណាកម្នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

៣.ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យដែលកេីតឡេីងជាយថាហេតុក្នុងថ្ងៃសែន​ ទទួលទេវតាឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​៕

Leave a Reply