រដ្ឋបាល​ខេត្ត​កំពង់ចាម​ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា​ បាន​ថ្លែងថា​ រដ្ឋបាលខេត្តបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាសបើក​អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២​ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២​៣​ របស់រដ្ឋបាលខេត្ត​កំពង់ចាម​ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣​

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា​ បាន​ថ្លែងថា​ រដ្ឋបាលខេត្តបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាសបើក​អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២​ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២​៣​ របស់រដ្ឋបាលខេត្ត​កំពង់ចាម​ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បាន​លេីកឡេីង​ថា​​ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានបន្ត សហការនឹងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ និងការគាំទ្រ​ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តមអភិបាលខេត្ត​ បាន​បន្ត​ថា​ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាបបទល្មើស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងសស្រាក់សស្រាំ​ និងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន។ ការគ្រប់គ្រងវត្តមានជនបរទេសអន្តោប្រវេសន៍ ក៏ត្រូវបានយកចិត្តទុកដាក់ជាបន្ថែមទៀត និងកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម​ ក្នុងការអនុវត្តតួនាទី ភារកិច្ចតាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាមសម្រេចបានសមិទ្ធផលនានា​ ជាច្រើននៅរយៈពេលកន្លងមក​ ៕

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ យើងទាំងអស់គ្នាត្រូវបន្តជម្រុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យ​មានការអភិវឌ្ឍន៍រីកចម្រើន​លើគ្រប់វិស័យ

Leave a Reply