ព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កាត់ឬសសីមា និងសម្ពោធដាក់សមិទ្ធផលនានាអោយប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារថ្មី១ខ្នង ដែលមានទំហំ ទទឹង ៨.៥០ម បណ្តោយ ១១.៥០ម ដែលស្ថិតនៅវត្តជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
កាយវិការដ៏សប្បុរស របស់សប្បុរសជនយើងកសាងព្រះវិហារនេះ បានបង្ហាញអំពីការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើងផងដែរ។
ចាប់ពីពេលនេះតទៅ វត្តមុនីជីខលើរបស់យើងមានព្រះវិហារថ្មី សម្រាប់ធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមពុទ្ធបញ្ញាតិ និងពុទ្ធោនុញ្ញាត។





















































