ឯកឧត្តម សុខ ឥសាន៖ មហាសន្និបាត​វិសាមញ្ញ​តំណាងទូទាំង​ប្រទេសគាំទ្រ សម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន ហើយCPP នឹងទៅ​ចុះបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​នៅថ្ងៃទី១ នៃការ​បើកការ​ចុះបញ្ជី​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានធ្វើមហាសន្និបាត​បក្ស ​កាលពីថ្ងៃ២៨ និង២៩ ខែមករា ដើម្បីត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០១៨-២០២៣ និងការពិនិត្យ​កម្មវិធី​អភិវឌ្ឍ​ប្រទេស​ពី​ឆ្នាំ២០២៤-២០២៨

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានធ្វើមហាសន្និបាត​បក្ស ​កាលពីថ្ងៃ២៨ និង២៩ ខែមករា ដើម្បីត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០១៨-២០២៣ និងការពិនិត្យ​កម្មវិធី​អភិវឌ្ឍ​ប្រទេស​ពី​ឆ្នាំ២០២៤-២០២៨។

មហាសន្និបាត​វិសាមញ្ញ​តំណាងទូទាំង​ប្រទេស​ បាន​គាំទ្រ​ឲ្យសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង​ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន​ ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ២០២៣នេះ។

ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា​នឹងទៅ​ចុះបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​នៅថ្ងៃទី១ នៃការ​បើកការ​ចុះបញ្ជី​នៅថ្ងៃទី២៤ ខែមេសា ខាងមុខ​នេះ។

Leave a Reply