អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឈឹម ផលវរុណ បានមានប្រសាសន៍ថា ការសម្រេចចិត្តដោយបុគ្គលរបស់លោក គង់ គាំ ពីគណបក្សភ្លើងទៀន គឺគ្មានអ្នកណាមកបង្ខិតបង្ខំនោះទេ។
ឯកឧត្តមអ្នកនាំពាក្យគណបក្ស បានមានប្រសាសន៍បន្តទៀតថា បើទោះជាលោក គង់ គាំ ឈប់ពីគណបក្សភ្លើងទៀន ក៏មិនបានផ្ដល់ចំណេញអ្វីដល់គណបក្សប្រជាជនកម្ពុជាឡើយ។ ឯកឧត្តម ឈឹម ផលវរុណ បានមានប្រសាសន៍បន្តថា ទំនាក់ទំនងក្នុងភាពជាមនុស្ស ដែលមានការប្រាស្រ័យទាក់ទងគ្នាជាមួយគុណធម៌ទៅវិញទៅមក ជារឿងធម្មតាទេ ឯរឿង លោក គង់ គាំ ឈប់ធ្វើនយោបាយចូលនិវត្តន៍ ក៏ជាការសម្រេចចិត្តរបស់បុគ្គល។