ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំងស្ថាបនាជាទីកន្លែងកម្សាន្តថ្មីបន្ថែមទៀត រួមមាន៖ កន្លែងហាត់ប្រាណ កន្លែងប្រគុំតន្ត្រីធំៗ កន្លែងទទួលទានអាហារ និងជាផ្សាររាត្រីជាដើម ក្នុងតំបន់រដ្ឋបាលខេត្តស្ថិតនៅខាងមុខសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។






