ឯកឧត្តម ឡេង ប៉េងឡុង៖ ក្រុមការងារ​​ស​ភា​​កំពុងតែពិនិត្យអំពីសំណើរបស់ គណបក្ស LDP អំពីស្នើសុំជួបតំណាងស្ថាប័នរដ្ឋសភា ពិនិត្យ​​ទៅ​​​​លើច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់​​នីតិកាលទី៧ ខាងមុខនេះ

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា ក្រុមការងារ​​ស​ភា​​កំពុងតែពិនិត្យអំពីសំណើសុំ​​ជួប​​​​ពី​​​​​​តំ​​ណា​ងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលស្នើសុំជួបតំណាងស្ថាប័នរដ្ឋសភា ពិនិត្យ​​ទៅ​​​​លើច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់​​នីតិកាលទី៧ ខាងមុខនេះ

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា ក្រុមការងារ​​ស​ភា​​កំពុងតែពិនិត្យអំពីសំណើសុំ​​ជួប​​​​ពី​​​​​​តំ​​ណា​ងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលស្នើសុំជួបតំណាងស្ថាប័នរដ្ឋសភា ពិនិត្យ​​ទៅ​​​​លើច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់​​នីតិកាលទី៧ ខាងមុខនេះ។

ឯកឧត្តមបានបន្តថា ការឆ្លើយតបនៅពេលណាឱ្យប្រាកដនោះ គឺ​​នៅ​​មិនទាន់ដឹងច្បាស់នៅឡើយទេ លុះត្រាកិច្ចប្រជុំនេះត្រូវបិទបញ្ចប់សិន ទើបអាចសន្និដ្ឋាន​​បាន​​។​​

ឯកឧត្តមអ្នកនាំ​ពាក្យរដ្ឋសភា បានបញ្ជាក់ជំហរថា ការឆ្លើយតបទៅនឹងកង្វល់របស់​​តំណាងគណ​​បក្សប្រជា​​ធិបតេ​​យ្យ​​មូល​​​ដ្ឋា​​ន​​នេះ នឹងមិនឱ្យយឺតយូរទៀតទេ។

Leave a Reply