កម្ពុជា នឹងមានផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តសៀមរាប មួយទៀត

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបពីគម្រោងសិក្សាផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប ដែលជាផ្លូវល្បឿនលឿនទី៣ បន្ទាប់ពីផ្លូវល្បឿន លឿន ភ្នំពេញ-ខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបពីគម្រោងសិក្សាផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប ដែលជាផ្លូវល្បឿនលឿនទី៣ បន្ទាប់ពីផ្លូវល្បឿន លឿន ភ្នំពេញ-ខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាៈ គម្រោងនេះ កំពុងសិក្សាហើយ។

ឯកឧត្តមបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ថែមថាៈ មានក្រុមហ៊ុន ចំនួន៤ កំពុងសិក្សាលើការសាងសង់ផ្លូវនេះ និងមានជំនឿចិត្តថា ការសាងសង់ផ្លូវល្បឿនលឿន​នេះ នឹងជួយកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើរពីភ្នំពេញ ទៅខេត្តសៀមរាប ក៏ដូចជាបង្កើនចំនួនអ្នកទេសចរ ទៅខេត្តតំបន់ប្រាសាទរបស់កម្ពុជា នេះផងដែរ។

បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលកំពុងដាក់ដំណើរការ ដែលមានប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រ វិនិយោគដោយក្រុមហ៊ុនចិន​ក្នុងទំហំទឹក ប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ខណៈផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចនឹងឈានដល់ការចុះហត្ថលេខា លើគម្រោងសាងសង់ នៅដើមឆ្នាំ​២០២៣ខាងមុខ បន្ទាប់ពីពិនិត្យពិភាក្សា បញ្ចប់រួចរាល់៕

Leave a Reply