រយៈពេល​១០​ខែ គម្រោង ៣ ៤០៧​ ត្រូវបាន​អនុម័ត​ឱ្យ​សាងសង់​ជា​ផ្លូវការ​

គម្រោង​សាងសង់​សរុប ៣ ៤០៧ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុម័ត​ក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០២២ ធ្លាក់ចុះ​ជាង ៥​ ភាគរយ​បើ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ខណៈ​ទុន​វិ​និ​​យោគ​ធ្លា​ក់ជាង ៥៧​ ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​

 គម្រោង​សាងសង់​សរុប ៣ ៤០៧ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុម័ត​ក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំ​ ២០២២ ធ្លាក់ចុះ​ជាង ៥​ ភាគរយ​បើ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ខណៈ​ទុន​វិ​និ​​យោគ​ធ្លា​ក់ជាង ៥៧​ ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​។​

​ឯកសារ​និន្នាការ​សេដ្ឋកិច្ច​សង្គម ប្រចាំ​ខែតុលា ឆ្នាំ​ ២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ ​២០២២ ក្រសួង​​រៀបចំ​ដែនដី បានអនុញ្ញាត​ឱ្យ​គម្រោង​សាងសង់ ៣ ៤០៧ គម្រោង ធ្លាក់ចុះ ១៩១​ គម្រោង​ឬ​ស្មើនឹង ៥,៣​ ភាគរយ​បើ​ធៀប​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១​។ ចំនួន​គម្រោង​ដែល​បានអនុម័ត​ខាងលើ គឺមាន​ទុនវិនិយោគ​សរុប ២ ១៩០​ លាន​ដុល្លារ ធ្លាក់​ចុះ ៥៧,២ ​ភាគរយ ក្នុងនោះ​ប្រ​ភេទ​សំណង់​លំនៅឋាន មាន ៣ ០១៨​ គម្រោង​(​ស្មើ ៨៨,៥៨​ ភាគរយ​នៃ​សំណើសុំ​សាងសង់​សរុប​)​ ធ្លាក់ចុះ ៩១​ គម្រោង​។​

Leave a Reply