លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ នារសៀល ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ នារសៀល ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ បានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញានក្ខន្ធរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត វូ គឹមប៉ោរ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply