ការប្រមូលទិន្នផល ​​​និង​តម្លៃ​ស្រូវ​គ្រប់ប្រភេទ​ នៅ​​ខេត្ត​កំពង់​ឆ្នាំ​ង​ក្នុងឆ្នាំ២០២២

តម្លៃ​ស្រូវ​ក្នុង​ខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ​២០២២ តម្លៃ១០៨០​រៀល​ ​, ​ស្រូវ​ក្រអូប​សើម ក្នុង​១​គីឡូក្រាម គ្រា​ដែល​ការ​ប្រមូល​ផល​សរុប​បាន​ចំនួន​៣៦១,២៣៨តោន​ ស្មើនឹង​៨៥,៣៣%​លើ​ផ្ទៃដី​សរុប​ជាង​១៤០​ពាន់​ហិ​កតា

ខេត្តកំពង់ឆ្នាំង ៖ តម្លៃ​ស្រូវ​ក្នុង​ខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ​២០២២ តម្លៃ១០៨០​រៀល​ ​, ​ស្រូវ​ក្រអូប​សើម ក្នុង​១​គីឡូក្រាម គ្រា​ដែល​ការ​ប្រមូល​ផល​សរុប​បាន​ចំនួន​៣៦១,២៣៨តោន​ ស្មើនឹង​៨៥,៣៣%​លើ​ផ្ទៃដី​សរុប​ជាង​១៤០​ពាន់​ហិ​កតា ។

ការ​ប្រមូល​ផល​ស្រូវ​វស្សា​របស់​ប្រជា​កសិករ​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ ២០២២ បាន​ចំនួន​៣៦១,២៣៨​តោន លើ​ផ្ទៃដី​១២១,៧៣២​ហិ​កតា ស្មើនឹង​៨៥,៣៣% នៃ​ផ្ទៃដី​សរុប​ចំនួន​១៤២,៦៦៦​ហិ​កតា ។ នេះ​បើ​យោង​តាម​របាយ​ការ របស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ​ខេត្តកំពង់ឆ្នាំង ។

ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្នុង​នោះ ​ស្រូវស្រាល​មាន​ចំនួន​២៦,៨៤២​ហិ​កតា ផល​ស្រូវ​សរុប​ចំនួន១១៥,៦៥៦តោន​, ស្រូវកណ្ដាល​៦៥,០៣១​ហិ​កតា ផល​ស្រូវ​សរុប​ចំនួន​សរុប​ចំនួន​២២៤,២២៧​តោន​, ស្រូវធ្ងន់២៩,៨៥៩​ហិ​កតា​, ផល​ស្រូវ​សរុប​ចំនួន​១០៦,២០៥​តោន ។ ចំពោះ​ទិន្នផល​ស្រូវ​ចម្រុះ​ចាប់ពី​ជាង​៣ ​ទៅ​ជាង​៤​តោន​ក្នុង​១​ហិ​កតា​។

Leave a Reply