ទំហំ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ រយៈពេល ១១ ខែមានទឹកប្រាក់ជាង​ ៧១១ លានដុល្លារ​

ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ បានកើនឡើង ១,២៩ ភាគរយបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១។ នេះបើតាមទិន្នន័យ​ពីក្រសួងពាណិជ្ជកម្

ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ បានកើនឡើង ១,២៩ ភាគរយបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១។ នេះបើតាមទិន្នន័យ​ពីក្រសួងពាណិជ្ជកម្ម។​

​ទិន្នន័យ​បង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ មាន​ទឹកប្រាក់​សរុប ៧១១ លានដុល្លារ កើនឡើង ១,២៩ ភាគរយ ពីចំនួន ៧០១ លានដុល្លារ​ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១។​

ការនាំ​ចេញពី​កម្ពុជាទៅកូរ៉េ ​មាន​ទឹកប្រាក់ជាង ២០៧លានដុល្លារ កើនឡើង ២០,២៦ ភាគរយពីចំនួន ១៧២ លានដុល្លារ និង​ការនាំ​ចូល​ពី​ប្រទេស​កូរ៉េ មាន​ទឹកប្រាក់ ៥០៣ លានដុល្លារ ធ្លាក់ចុះ ៤,៨៧ ភាគរយពីចំនួន ៥២៩ លានដុល្លារ។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កាន់​កូរ៉េខាងត្បូង រួមមាន​សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត កង់ ផលិតផលធ្វើពីឈើ និង​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​មកវិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក។

​        កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ​ទើបបានចូលជាធរមាននៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ រំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ ​និងចូលរួមស្ដារ​សេដ្ឋកិច្ចឡើងវិញ ​បន្ទាប់ពីរងគ្រោះដោយ​សារតែ​វិបត្តិកូវីដ-១៩​​ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។

Leave a Reply