រដ្ឋាភិបាលបញ្ចេញថវិកាជាង២ពាន់លានដុល្លារសម្រាប់ជួយពលរដ្ឋអំឡុងពេលកូវីដ-១៩

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងថាក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាសរុបជាង២ពាន់លានដុល្លារ ដោយក្នុងមួយខែ ៤០លានដុល្លារ សម្រាប់ជួយចិញ្ចឹមប្រជាពលរដ្ឋប្រមាណ៧០ម៉ឺនគ្រួសារ ដែលក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ។លោកនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលដែលលោកបានជួបជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងថាក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាសរុបជាង២ពាន់លានដុល្លារ ដោយក្នុងមួយខែ ៤០លានដុល្លារ សម្រាប់ជួយចិញ្ចឹមប្រជាពលរដ្ឋប្រមាណ៧០ម៉ឺនគ្រួសារ ដែលក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ។លោកនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលដែលលោកបានជួបជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។​

នៅចំពោះមុខពលរដ្ឋខ្មែរដែលកំពុងតែរស់នៅក្រៅប្រទេស សម្តេចនាយករដ្ឋមន្ត្រី បានគូសបង្ហាញថា ព្រឹត្តិការណ៍តរាតត្បាតជំងឺកូវីដ-១៩ គឺកម្ពុជា បានឆ្លងកាត់ការលំបាក ប៉ុន្តែរាជរដ្ឋាភិបាល មិនបានរុញរាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺនោះទេ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីបន្ថែមថាបើទោះបីជារយៈពេល២ថ្ងៃនេះ ស្ថានភាពជំងឺកូវីដ-១៩ មានការកើនឡើងបន្តិចក៏ដោយ ប៉ុន្តែ វាមិនបង្កឱ្យមានភាពធ្ងន់ធ្ងរនោះទេ។ ជុំវិញករណីនេះ ដោយគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល៨ខែហើយ ដែលកម្ពុជា មិនមានប្រជាជនស្លាប់ដោយសារជំងឺកូវីដ-១៩។

សម្តេច ក៏បានប្រាប់ពលរដ្ឋខ្មែរនៅអឺរ៉ុបថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសទាក់ទិននឹងជីវិតរបស់មនុស្ស និងការប្រយុទ្ធជាមួយនឹងសត្រូវមើលមិនឃើញ ដែលជាការលំបាកសម្រាប់ប្រទេសក្រីក្រ។ លោកថា ទោះបីកម្ពុជាក្រីក្រ តែកម្ពុជាបានប្រឹងប្រែងការពារអាយុជីវិតពលរដ្ឋ ដោយរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋមិនបង់ថ្លៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការអនុត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា មកដល់បច្ចុប្បន្នបានចំនួន១០ជុំ មាន២៧លើករួចមកហើយ។គិតចាប់ពីថ្ងៃទីទិ២៥ ខែមិថុនា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៨៦៨.៤២លានដុល្លារ សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះនៅទូទាំងប្រទេស៕ 

Leave a Reply