ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលមកពិនិត្យ និងព្យាបាលជំងឺភ្នែក នៅមន្ទីរពេទ្យខេត្តកំពង់ចាម

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អម ដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខដល់ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលបានមកពិនិត្យ និងព្យាបាលជំងឺភ្នែក នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អម ដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខដល់ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលបានមកពិនិត្យ និងព្យាបាលជំងឺភ្នែក នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរអរគុណដល់ក្រុមគ្រូពេទ្យរបស់អង្គការ Cambodia Visions ដែលបានមកព្យាបាល លើជំងឺភ្នែក និងជំងឺគរថ្លង់ ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមដោយឥតគិតថ្លៃ ក្នុងសកម្ម ភាពមនុស្សធម៌ផ្នែកសុខភាពជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាសុខភាព ភ្នែក និងបញ្ហាជំងឺគរថ្លង់ ត្រូវនាំក្រុមគ្រួសារមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ ចាម ដោយឥតគិតថ្លៃ ដែលមានរយៈពេល៦ថ្ងៃ ចាប់តាំងពីថ្ងៃទី០៤ រហូតដល់ ថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា កម្មវិធីពិនិត្យ ព្យាបាលជំងឺភ្នែក និងគថ្លង់ គឺជាសេវាកម្ម ពិនិត្យ ព្យាបាល ជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តល្បីៗមកពីប្រទេស អូស្ត្រាលី។ បេសកកម្មដោយស្ម័គ្រចិត្តខាងលើនេះ ចាប់ផ្តើមធ្វើការពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ តទៅ ៕

Leave a Reply