អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ឯកឧត្តម ផៃធូន ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

ក្នុងពិធីនេះក៏មានការអញ្ជើញពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត បណ្ឌិត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។  

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ថាស្មារតី២ធ្នូ និងស្មារតី៧មករា នឹងនៅស្ថិតស្ថេរ ជាអមតៈ នៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រពលរដ្ឋខ្មែរគ្រប់រូប ពិសេសគឺចង់ចាំថ្ងៃប្រវត្តិសាស្រ្តនេះមិនអាចបំភ្លេចបានឡើយ ព្រោះថ្ងៃនេះបងប្អូនអតីយុទ្ធជន យុទ្ធនារីយើងបានបូជាឈាមស្រស់ និងសាច់ស្រស់ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរណ្តៅមរណៈពួកអាវខ្មៅ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា២ធ្នូ បង្កើតឡើង ក្នុងគោលបំណង រំដោះប្រទេសជាតិចេញពី របប ប៉ុល ពត ជួយសង្រ្គោះអាយុជីវិតប្រជាជនឱ្យរួចផុតពីមហន្តរាយនៃរបបអាវខ្មៅ និងស្តារកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិ។ ថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដ៏ឆ្នើម។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ធ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាអោយរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជា៕

ថ្ងៃអាទិត្យ ១១ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២

Leave a Reply