លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សា លើការងារគ្រប់គ្រងនារីធ្វើការក្នុងវិស័យសេវាកម្សាន្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាលើការងារគ្រប់គ្រងនារីធ្វើការក្នុងវិស័យសេវាកម្សាន្ត នៅវិមាន៧មករា រាជធានីភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាលើការងារគ្រប់គ្រងនារីធ្វើការក្នុងវិស័យសេវាកម្សាន្ត នៅវិមាន៧មករា រាជធានីភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ៖ កិច្ចប្រជុំនេះកើតឡើង គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះផងដែរបានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នចំនួន ៧ រួមមាន ៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

២. ក្រសួងសុខាភិបាល

៣. ក្រសួងកិច្ចការនារី

៤. ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន

៥. ក្រសួងទេសចរណ៍

៦. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៧. សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ៕

Leave a Reply