លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ចាប់តាំងពីការប្រកាសទទួលស្គាល់ជាផ្លូវការ ក្រុមកីឡាករ សីស្លាបខេត្តកោះកុង បានបន្តហ្វឺកហាត់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍សមត្ថភាពផង និងដើម្បីសុខភាពផ្ទាល់ខ្លួនផង ខ្ញុំសូមឱ្យថ្នាក់ដឹកនាំក្រុមកីឡាករសីស្លាបខេត្ត បន្តការផ្សព្វផ្សាយយុវវ័យ ក្នុងមូលដ្ឋាន និងតាមសាលារៀន និងបំផុសការលេងកីឡា ជៀសវាងពីការប្រព្រឹត្តអំពើអបាយមុខនានា មួយវិញទៀតសូមក្រុមកីឡាករទាំងចូលរួមការប្រកួតដកស្រង់បច្ចេកទេស ជាមួយក្រុមកីឡាករនានា ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត លេងកីឡាបង្កើនសាមគ្គីភាព និងដើម្បីសុខភាព៕
ថ្ងៃសុក្រ ២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២











