(វិមានព្រឹទ្ធសភា)៖ បន្ទាប់ពីជំនួបពិភាក្សាការងារ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម វឿន ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយខុទ្ទកាល័យរដ្ឋសភាវៀតណាម…។
អនុស្សារណៈ នៃកិច្ចព្រមព្រៀងជាមួយគ្នា រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយខុទ្ទកាល័យរដ្ឋសភាវៀតណាម ដែលបានចុះហត្ថលេខា នាពេលនេះ ដើម្បីរួមចំណែកក្នុងការពង្រឹង ពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-វៀតណាម និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសេនាធិការរបស់សភា នៃប្រទេសទាំងពីរអោយទទួលបានលទ្ធផលជាវិជ្ជមាន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបញ្ជូនគណៈប្រតិភូមន្រ្តីសភា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាឈ្វេងយល់ពីគ្នាទៅវិញទៅមក។









