សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដង្ហែព្រះរាជដំណើរ ព្រះមហាក្សត្រ បុណ្យខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២…

ព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៥០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២...

(វិមានឯករាជ្យ)៖ ព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៥០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២…។

ពិធីបុណ្យខួបនេះ​ធ្វើឡើង ​ក្នុង​ន័យ​សម្ដែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ​អបអរសាទរ​ការ​ដឹង​គុណ​ថ្ងៃ​ទិវា​ជាតិ​ប្រវត្តិសាស្ត្រ ដែល​កម្លាំង​មហា​សាមគ្គី​ជាតិ​ទាំងមូល​របស់កម្ពុជា ដណ្ដើម​បាន​ទាំងស្រុង​មកវិញ​ឯករាជ្យ​ជាតិ​ជូន​ជាតិ​មាតុភូមិ​ពេញ​បរិបូណ៌​ពី​អាណានិគមនិយម​បារាំង នា​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោម​ព្រះរាជបូជនីយកិច្ច​ដ៏​ថ្លៃថ្លា ឧត្ដុង្គឧត្ដម នៃ​ព្រះករុណា​ព្រះបាទ សម្ដេច​ព្រះ​នរោត្តម​សីហនុ ព្រះ​មហា​វីរក្សត្រ​ព្រះ​វររាជ​បិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​ជា​ព្រះបិតា​សន្តិភាព បាន​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ ទ្រង់​បាន​លះបង់​ព្រះ​កាយពល ព្រះ​បញ្ញាញាណ​ដ៏​ភ្លឺ​ថ្លា​ឈ្លាសវៃ ពោរពេញ​ទៅ​ដោយ បទពិសោធន៍​កំពូល ហើយ​ក្នុង​នោះ​ក៏​មាន​ខេត្ត​កំពង់ធំ​មួយ​ក្នុង​ការ​ចូលរួម​ធ្វើ​ចលនា​ទាមទារ។

Leave a Reply