នារសៀលថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកែវសីមា ។ ពិធីនេះប្រព្រឹត្តទៅ នៅសាលាស្រុកកែវសីមា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក និងអាជ្ញាធរស្រុកកែវសីមា គ្រប់លំដាប់ថ្នាក់។
សូមបញ្ជាក់ផងដែរថា លោក សាន គឹមអ៊ាប ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកែវសីមា ជំនួសលោក នួន សារ៉ន ត្រូវបានរាជរដ្ឋាភិបាល តែងតាំង ជាអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី។












