រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់សាច់របស់ក្រុមហ៊ុន CP និងកសិដ្ឋានចិញ្ចឹមគោបង្កាត់សិប្បនិមិត្តជាលក្ខណៈគ្រួសារ នៅខេត្តកំពង់ធំ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់សាច់របស់ក្រុមហ៊ុនCP សាខាខេត្តកំពង់ធំ របស់លោក ងី គីមពៅ នៅភូមិអូរកោះគគី ឃុំជ្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពផលិតជ្រូកបានចំនួន ៩ ០០០ក្បាលនិងមាន់ចំនួន ៧០ ០០០ក្បាលក្នុង១វគ្គចិញ្ចឹម

ខេត្តកំពង់ធំ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់សាច់របស់ក្រុមហ៊ុនCP សាខាខេត្តកំពង់ធំ របស់លោក ងី គីមពៅ នៅភូមិអូរកោះគគី ឃុំជ្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពផលិតជ្រូកបានចំនួន ៩ ០០០ក្បាលនិងមាន់ចំនួន ៧០ ០០០ក្បាលក្នុង១វគ្គចិញ្ចឹម។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមក្នុងការចិញ្ចឹម ក៏ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។
ឯកឧត្តមបានដោះស្រាយជូននូវបញ្ហាអគ្គីសនី ដោយបានណែនាំឱ្យម្ចាស់កសិដ្ឋានទៅស្នើសុំប្រើប្រាស់អគ្គីសនីសម្រាប់បម្រើឱ្យវិស័យកសិកម្មដែលមានតម្លៃថោកជាងតម្លៃអគ្គីសនីធម្មតា ។

តំណាងក្រុមហ៊ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ការណែនាំឱ្យស្នើសុំប្រើប្រាស់បណ្តាញអគ្គីសនីបម្រើឱ្យវិស័យកសិកម្មដែលមានតម្លៃថោក។

តមក ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមគោបង្កាត់សិប្បនិមិត្តជាលក្ខណៈគ្រួសាររបស់លោក សេង សុកចិត្រា នៅភូមិព្រៃស្រង៉ែ ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ឯកឧត្តមរដ្ឋមន្ត្រី បាន ស្តាប់របាយការណ៍បច្ចេកទេសរបស់ម្ចាស់កសិដ្ឋាន និងបានទទួលនូវសំណូមពរពីម្ចាស់កសិកដ្ឋាន ដោយស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការផ្សព្វផ្សាយជូនកសិករយល់ដឹងឱ្យទូលំទូលាយក្នុងការចិញ្ចឹមគោសិប្បនិម្មិត ៕

Leave a Reply