(រដ្ឋធានីហាណូយ)៖ ក្នុងឱកាសអញ្ជេីញបំពេញទស្សនកិច្ចផ្លូវករដ្ឋនៅ រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិភាក្សាការងារជាលក្ខណ:ទ្វេភាគី ជាមួយ ឯកឧត្តម ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា។
កិច្ចពិភក្សា និងចរចាទ្វេភាគីរវាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងឯកឧត្តម វឿង ឌិញហ្វេ
ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន នៃប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។
ក្រោយបញ្ចប់កិច្ចពិភាក្សាការងារ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជេីញទស្សនា សារមន្ទីរក្រោមដី និងវិមានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅរាត្រីថ្ងៃដដែល ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម បានរៀបចំពិធិលាងសាយភោជន៍ ទួលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូ ផងដែរ។































