គណបក្សប្រជាជនកម្ពុជាបានថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និង ការចោទប្រកាន់ឥតព្រំដែនម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សមរង្ស៊ីនិងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។យោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២២។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឱ្យបានម៉ឹងម៉ាត់បំផុតចំពោះឧក្រិដ្ឋជនរូបនេះ ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។គណបក្ស ប្រជាជនកម្ពុជាប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញា បន្តការពាររដ្ឋធម្មនុញ្ញការពារ រាជរដ្ឋាភិបាលស្របច្បាប់ការពាររាជបល្ល័ង្កពិសេសការពារអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត។