សម្តេចតេជោបានស្នើសុំកុំឱ្យប្រើប្រាស់ថង់ប្លាស្ទិកហួសកម្រិតពេក ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងមនុស្ស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំកុំឱ្យប្រើប្រាស់ ថង់ប្លាស្ទិកហួសកម្រិតពេក ដែលអាចបង្កឲ្យប៉ះពាល់ដល់បរិស្ថាន និងមនុស្សផ្ទាល់តែម្តង ខណៈប្លាស្ទិកវាត្រូវការរយៈពេលប្រហែលជា១០០០ឆ្នាំទើបរលាយ ព្រោះថង់ប្លាស្ទិកជារបស់ដែលមិន ងាយរលាយឡើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំកុំឱ្យប្រើប្រាស់ ថង់ប្លាស្ទិកហួសកម្រិតពេក ដែលអាចបង្កឲ្យប៉ះពាល់ដល់បរិស្ថាន និងមនុស្សផ្ទាល់តែម្តង ខណៈប្លាស្ទិកវាត្រូវការរយៈពេលប្រហែលជា១០០០ឆ្នាំទើបរលាយ ព្រោះថង់ប្លាស្ទិកជារបស់ដែលមិន ងាយរលាយឡើយ។

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងពេលដែលទឹកជំនន់កំពុងតែជះឥទ្ធិពលមកលើតំបន់អាស៊ីអាគ្នេយ៍ ពិសេសគឺ ប្រទេសកម្ពុជាយើងផ្ទាល់ វាជាកត្តាដែលធ្វើឲ្យប្រជាជនយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលវាគឺជាគ្រោះ ធម្មជាតិដ៏អាក្រក់បំផុតក្នុងទសវត្សរ៍នេះ មានមនុស្សជាច្រើនបានដាក់កំហុសទៅលើមូលហេតុ នៃបម្រែ បម្រួលអាកាសធាតុ។ សម្តេច តេជោបានបន្តថា ប្រជាពលរដ្ឋអាចនឹងភ្លេចគិតទៅដល់ចំណុច ដែលធ្វើឲ្យ អាកាសធាតុប្រែប្រួល ជាទូទៅមនុស្សភាគច្រើនតែងតែភ្លេចក្រឡេកមើលទៅលើបញ្ហាតូចៗដែលអាចបង្កជា មហន្តរាយដ៏អាក្រក់នេះ ជាក់ស្តែងដូចជាការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។ សម្តេច តេជោបានបញ្ជាក់ថា ពិភពលោកយើង ការប្រើប្រាស់ថង់ប្លាស្ទិកចំនួន១លានក្នុងមួយនាទីថង់ប្លាស្ទិកក៏ជាបញ្ហាមួយចោទដែរ ដែលវាអណ្តែតពាសវាលពាសកាល ហើយថង់ប្លាស្ទិកបិទផ្លូវទឹកមិនឲ្យហូរ។

សំឡេង៖« យើងមិនចង់ប្រើប្រាស់ថង់ប្លាស្ទិកច្រើនពេកទេ ដោយសារថង់ប្លាស្ទិកនេះ វាជាប្រធានបទធំមួយ នៃការទាក់ទងបរិស្ថាន ប្រសិនបើថង់ប្លាស្ទិករាប់ពាន់បាវ យ៉ាងដូច្នេះហើយច្រកថង់ប្លាស្ទិក ហើយប្លាស្ទិកនេះ ត្រូវបោះចោល វាកប់ពេញនឹងដី។ ខ្ញុំបញ្ជូនសារសំឡេង គ្រប់ខេត្តទាំងអស់កុំឱ្យខិតខំរកកន្លែង ទទួលខុសត្រូវ ដឹកជញ្ជូន ចេញពីឃ្លាំងពីការដឹកជញ្ជូនផ្នែកដឹកជញ្ជូនទទួលខុសត្រូវ ប្រសិនបើមានភ្លៀងពីលើ ពេលមកដល់ ខេត្ត ខេត្តនីមួយៗទទួលខុសត្រូវ ដើម្បីការពារកុំឱ្យមានការ ខូចបរិស្ថាន ។ ដល់ពេលមកចែកជូនប្រជាពលរដ្ឋ អង្ករផង ស្រូវពូជផង ដែលជាការសោកសៅសម្រាប់ទឹកជំនន់នៅកម្ពុជា យើង ក៏ប៉ុន្តែយើងក៏មិនអស់សង្ឃឹម មិនចាំបាច់ យើងត្រូវក្លាហានឡើង ដើម្បីជំនះនៃការលំបាកដែលយើង កំពុងប្រឈមសព្វថ្ងៃនេះ»៕

Leave a Reply