មេធាវីជនជាតិបារាំង៖ ទណ្ឌិត សម រង្ស៊ី កំពុងបំផ្លើសការពិត សារជាថ្មីមួយទៀត ពាក់ព័ន្ធទឹកប្រាក់១២៧អឺរ៉ូ

មេធាវីជនជាតិបារាំងការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា សម រង្ស៊ី បានបំភ្លើសសារជាថ្មី ពាក់ព័ន្ធសំណុំរឿងនៅតុលាការទីក្រុងប៉ារីស ។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការរបស់មេធាវីបារាំង ដែលបណ្តាញព័ត៌មាន ក្នុងស្រុក ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២

ភ្នំពេញ៖ មេធាវីជនជាតិបារាំងការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា សម រង្ស៊ី បានបំភ្លើសសារជាថ្មី ពាក់ព័ន្ធសំណុំរឿងនៅតុលាការទីក្រុងប៉ារីស ។ នេះបើយោងតាមសេចក្តីប្រកាសផ្លូវការរបស់មេធាវីបារាំង ដែលបណ្តាញព័ត៌មាន ក្នុងស្រុក ទទួលបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។

តាមរយៈសេចក្តីបំភ្លឺផ្លូវការ ក្រុមមេធាវីបារាំងបានបំភ្លឺថា « យោងតាមច្បាប់បារាំង ទឹកប្រាក់ចំនួន១២៧អឺរ៉ូ នៅក្នុងសេចក្តីសម្រេចរបស់សភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ គឺជាប្រាក់សម្រាប់នីតិវិធីដើមបណ្តឹងរដ្ឋប្បវេណី សុទ្ធសាធ មិនមែនការពិន័យដើមបណ្តឹងរដ្ឋប្បវេណី នោះឡើយ»៕

Leave a Reply