ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីក្តាប់សភាពការណ៍ ក្នុងការពង្រឹង បង្ការ ទប់ស្កាត់ រាល់សកម្មភាព និងបាតុភាព ដែលបង្កនូវអសន្តិសុខផ្សេងៗ ក្នុងមូលដ្ឋាន និងធានាអោយបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល

ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីក្តាប់សភាពការណ៍ ក្នុងការពង្រឹង បង្ការ ទប់ស្កាត់ រាល់សកម្មភាព និងបាតុភាព ដែលបង្កនូវអសន្តិសុខផ្សេងៗ ក្នុងមូលដ្ឋាន និងធានាអោយបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាល សាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ស្ថាប័នតុលាការ កងកំលាំងប្រដាប់អាវុធទាំង០៣ប្រភេទ អភិបាលក្រុង/ស្រុក ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

Leave a Reply