អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ក្នុងសំណុំរឿងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហាកេរ្តិ៍

លោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា អតីតប្រធាន និងអនុប្រធានគណបក្ស ខ្មែរស្រឡាញ់ជាតិ និងអតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានចូលរួមសម្តែងនូវអំណរសាទរ និងសេចក្តីសោមន្សរីករាយក្រៃលែង ក្នុងឱកាសដែលសភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់យ៉ាង ច្បាស់នៅក្នុងសេចក្តីសំអាងហេតុនៃសាលក្រមក្នុងសំណុំរឿងបរិហាកេរ្តិ៍ប្ដឹងទណ្ឌិត សម រង្ស៊ី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ បានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំស្អំ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ភ្នំពេញ៖ លោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា អតីតប្រធាន និងអនុប្រធានគណបក្ស ខ្មែរស្រឡាញ់ជាតិ និងអតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានចូលរួមសម្តែងនូវអំណរសាទរ និងសេចក្តីសោមន្សរីករាយក្រៃលែង ក្នុងឱកាសដែលសភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់យ៉ាង ច្បាស់នៅក្នុងសេចក្តីសំអាងហេតុនៃសាលក្រមក្នុងសំណុំរឿងបរិហាកេរ្តិ៍ប្ដឹងទណ្ឌិត សម រង្ស៊ី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ បានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំស្អំ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា បានបញ្ជាក់ថា ការសម្រេចរបស់តុលាការបារាំងនេះ បានបង្ហាញយ៉ាងច្បាស់នូវភាពជោគជ័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបាននូវការសម្រេចមួយសមតាមសេចក្ដីបំណងប្រាថ្នារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចង់បានយុត្តិធម៌ និងភាពស្អាតស្អំ ដែលក្រុមប្រឆាំងតែងតែចោទប្រកាន់មកលើរូបសម្តេចអគ្គមហាសេនាបតីតេជោ កន្លងមក៕

Leave a Reply