សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅសួនច្បារខាងមុខព្រះបរមរាជវាំង

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖

*ទី១៖ ចូលរួមរលឹកគម្រប់ខួប ១០ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ


*ទី២៖ បង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្តាំដ៏ថ្លៃថ្លា និងពោលពេញដោយអត្ថន័យទូន្មាន ដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានធ្លាក់លើផ្ទាំងសិលានៅសួនច្បារ ព្រះរាជបណ្តាំ


*ទី៣៖ រលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីនឹករលឹកសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបាន ជាមួយនឹងសេចក្តីអំណរព្រះរាជគុណជាអនេកអន័ត្យគ្មាន ថ្ងៃបំភ្លេចបាន។

កម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ជាកម្មវិធីដែលមានព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្ត និងអញ្ជើញចូលរួមពីគ្រប់ទិសទី ដើម្បីថ្វាយគ្រឿងសក្ការៈ និងធ្វើសមាធិសូត្រសត្តប្បករុណាភិធម្មបង្សុកូលឧទ្ទិសមហា ព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានយាងគង់ប្រថាប់ សោយសុខក្នុងព្រះបរមសុគតិភពនាឋានព្រះបរមសុខដ៏ខ្ពង់ខ្ពស់។

សហភាពសហព័ន្ធយុវជនកម្ពុជា សូមអញ្ជើញពុទ្ធបរិស័ទ សមាជិក សមាជិកា សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអញ្ជើញចុះឈ្មោះចូលរួមកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» ដោយឥតគិតថ្លៃ តាមរយៈវិធីសាស្ត្រដូចខាងក្រោម៖

*ទី១៖ ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ www.uyfcsamati.com


*ទី២៖ ការចុះឈ្មោះដោយផ្ទាល់នៅទីតាំងក្នុងអគារ The KAMPUS ជាន់ផ្ទាល់ដី (ជាន់G) រៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋានលើផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ (ត្រង់ផ្លូវបំបែកក្បាលថ្នល់)

https://maps.app.goo.gl/XWwJwt9NRfDG2JjH7?g_st=ic
*ទី៣៖ ចុះឈ្មោះ ឬស្វែងរកព័ត៌មានបន្ថែមដោយទាក់ទងទៅកាន់ទូរសព្ទលេខ ០៦១ ៥១៤ ៤៤៤ ឬ ០៩២ ១០៥ ៤៥២ ៕ សេឌី+លីដា

The Kampus · 502h Preah Monivong Blvd (93), Phnom Penh (https://maps.app.goo.gl/XWwJwt9NRfDG2JjH7?g_st=ic)
★★★★☆ · Business park

Leave a Reply