អភិបាលខេត្តកំពង់ចាម នាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃបិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត អញ្ជើញនាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃ បិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ស្ថិតនៅភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត អញ្ជើញនាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃ បិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ស្ថិតនៅភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

ឯកឧត្ដម អ៊ុន ចាន់ដា បានសំណេះសំណាលជាមួយលោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្ដៅបំផុត ស្ថិតក្រោមម្លប់សុខសន្តិភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកទេយ្យវត្ថុប្រគេន ដល់វត្តរួមមាន អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ទឹកដោះគោខាប់ ១កេសធំ តែ ៥កញ្ចប់ ស្ករស ៥គ.ក្រ មី ១កេសធំ ត្រីខ ១យួរ និងបច្ច័យកសាង ចំនួន ៥លានរៀល ចំពោះព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗប្រគេនទេយ្យវត្ថុចំនួន ១ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រកផងដែរ ៕

Leave a Reply