នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ពិធីប្រកាសទទួលស្គាល់អនុប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងសំណេះសំណាលសួរសុខទុក្ខជាមួយអតីតយុទ្ធជនខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។










