អភិបាលខេត្តកោះកុង ស្នើដល់ លោកមេបញ្ជាការ បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តតួនាទីភារកិច្ចឲ្យបានស្របតាមស្មារតី និងសូមបន្តប្រពៃណី រក្សាទំនាក់ទំនងល្អ និងបន្តកិច្ចសហការជាមួយ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់

ថ្លែងក្នុងពិធីពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកជំទាវអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង អតីតមេបញ្ជាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងមន្រ្តីកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តការងារប្រកបដោយ ឆន្ទៈនិងមនសិការ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងបានចូលរួមចំណែកគ្រប់សកម្មភាពនានា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់ថ្នាក់ និងមន្ទីរ អង្គភាពនានាជុំវិញខេត្

(កោះកុង)៖ ថ្លែងក្នុងពិធីពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកជំទាវអភិបាលខេត្ត បានថ្លែងកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង អតីតមេបញ្ជាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងមន្រ្តីកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តការងារប្រកបដោយ ឆន្ទៈនិងមនសិការ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងបានចូលរួមចំណែកគ្រប់សកម្មភាពនានា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់ថ្នាក់ និងមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ស្នើដល់ លោកមេបញ្ជាការ បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលទើបប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ ត្រូវអនុវត្តតួនាទីភារកិច្ចឲ្យបានស្របតាមស្មារតីនៃ អនុក្រឹត្យ លេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពី ភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ ឲ្យបានល្អប្រសើរនិងភ្ជាប់ប់ខ្ជួន និងសូមបន្តប្រពៃណីសាមគ្គីភាព រក្សាទំនាក់ទំនងល្អ និងបន្តកិច្ចសហការជាមួយ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធ ក្នុងអនុវត្តការងារ៕

ថ្ងៃពុធ ៤ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

Leave a Reply