អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៤ នៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អមដំណើរពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៤ និង នាំយកនូវទេយ្យទានទេយ្យវត្ថុព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃគង់នៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អមដំណើរពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៤ និង នាំយកនូវទេយ្យទានទេយ្យវត្ថុព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃគង់នៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ដោយសទ្ធាជ្រះថ្លា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង៕

Leave a Reply