អភិបាលខេត្តកោះកុង៖ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដោយមិនរើសអើង មិនប្រកាន់និន្នាការនយោបាយ និងមិនតម្រូវឱ្យបង់ថ្លៃ…

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដោយមិនរើសអើង មិនប្រកាន់និន្នាការនយោបាយ មិនតម្រូវឱ្យបង់ថ្លៃសម្រាប់ដូសទី១ ដូសទី២ និងនៅតែបន្តរហូតដល់វ៉ាក់សាំងដូសជំរុញ

(កោះកុង)៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដោយមិនរើសអើង មិនប្រកាន់និន្នាការនយោបាយ មិនតម្រូវឱ្យបង់ថ្លៃសម្រាប់ដូសទី១ ដូសទី២ និងនៅតែបន្តរហូតដល់វ៉ាក់សាំងដូសជំរុញ។

ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាលលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩នេះ ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវចងចាំពាក្យថា “អរគុណសន្តិភាព! សូមអរគុណអគ្គស្ថាបនិកនយោបាយឈ្នះឈ្នះ និងសហការីទាំងអស់!“ ព្រោះតែមានសន្តិភាព មានអគ្គស្ថានិកនេះហើយ ទើបយើងទាំងអស់គ្នាមានអ្វីៗដូចសព្វថ្ងៃនេះ! ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងលើសកម្មភាពសង្គម សេដ្ឋកិច្ច។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា យុទ្ធសាស្រ្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាននូវភាពស៊ាំនៅក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ រហូតដល់អាចបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំក្នុងបេសកកម្មផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាជនក្នុងខេត្តកោះកុង។ លទ្ធផលចាក់វ៉ាក់សាំងសម្រេចបាន នាពេលនេះ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ     លះបង់កម្លាំងកាយចិត្ត របស់ក្រុមគ្រូពេទ្យជួរមុខ និងការចូលរួមពីភាគីអ្នកពាក់ព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្ទាល់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ។ 

ថ្ងៃអង្គារ ៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២

Leave a Reply