អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស  ជួញដូរពលកម្ម  និងអាជីវកម្មផ្លូវភេទ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការចាប់តាំងពីផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស  ជួញដូរពលកម្ម  និងអាជីវកម្មផ្លូវភេទ

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការចាប់តាំងពីផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស  ជួញដូរពលកម្ម  និងអាជីវកម្មផ្លូវភេទ។

កិច្ចប្រជុំនេះ  បានផ្ដោតសំខាន់ទៅលើ ៖

១.ផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សជួញដូរពលកម្ម  និងអាជីវកម្មផ្លូវភេទរបស់ក្រសួងមហាផ្ទៃ

២.ផែនការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស  ជួញដូរពលកម្ម  និងអាជីវកម្មផ្លូវភេទ  របស់អគ្គយកដ្ឋាននគរបាលជាតិ

៣.សេចក្ដីសម្រេចស្តីពីការបង្កើតក្រុមការងារចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស  ជួញដូរពលកម្ម  និងអាជីវកម្មផ្លូវភេទរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

៤.បញ្ហាសំខាន់ៗមួយចំនួនទៀត…។

ថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២

Leave a Reply