(ភ្នំពេញ)៖ ការដែលតំណាងគណបក្សក្រៅរដ្ឋាភិបាលចង់ឱ្យមានការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិការបស់គណបក្សនយោបាយនៅអំឡុងពេលឃោសនាបោះឆ្នោតនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ចាត់ទុកថា វាជារឿងមិនត្រឹមត្រូវ។
ឯកឧត្តម សុខ ឥសាន ប្រភពលុយរបស់គណបក្សប្រជាជនកម្ពុជា លោកទទួលបានពីអ្នកគាំទ្រ។ «អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមានជាង ៦ លាននាក់ជាងហើយ។ បើគ្រាន់តែចូលម្នាក់ ១ ដុល្លារហ្នឹងវាបាន ៦ លានបាត់ទៅហើយ។ វាខុសគ្នាអ៊ីចឹង!»។
ឯកឧត្តម សុខ ឥសាន គណបក្សថ្មីៗដែលយកខ្លួនមកធៀបជាមួយគណបក្សប្រជាជនដែលជាបក្សចាស់វស្សា គឺជារឿងមិនសមទំនងទាល់តែសោះ ព្រោះគណបក្សលោកមានអ្នកគាំទ្រច្រើន និងយូរឆ្នាំមកហើយ ហើយគណបក្សទៀតសោតក៏មានរបៀបចាត់ចែងថវិកា និងស្វែងរកប្រភពថវិកាដែរ។