រដ្ឋបាលខេត្ដកោះកុង បើកកិច្ចប្រជុំពិភាក្សា ស្តីពី «ការបូកសរុបលទ្ធផលនៃការសម្របសម្រួលដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន»

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកជំទាវ មិថុនា ភូថង  អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំ

(កោះកុង)៖ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោកជំទាវ មិថុនា ភូថង  អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំ ។

កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផល នៃការសម្របសម្រួលដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុន យូញៀនមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត លោក សុខ សុទ្ធី អភិបាលរងខេត្តទទួលបន្ទុក លោកនាយករងទីចាត់ការអន្តរវិស័យ លោកអភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ស្រុកគិរីសាគរ លោកប្រធានមន្ទីររៀបចំដែនដី នគរូយនីយកម្ម សំណង់ និងសុរិយោដី លោកប្រធានការិយាល័យភូមិបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមរបៀបវារៈដូចខាងក្រោម៖                                                      

 ១-អត្តសញ្ញាណប្រជាពលរដ្ឋ និងលទ្ធផលសម្របសម្រួល                                                              

២-ការរៀបចំដីឡូត៍ និងការប្រគល់ដីឡូត៍                                  

៣-លទ្ធផលការងារកសាងផ្លូវ និងឈូសឆាយដីឡូត៍

៤-លទ្ធផលនៃការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ

៥-អត្តសញ្ញាណប្រជាពលរដ្ឋដែលមិនទាន់យល់ព្រមទទួលគោលនយោបាយ

ជាចុងក្រោយលោកជំទាវ អភិបាលខេត្ត បានណែនាំដល់មន្ត្រីជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋក្នងការទទួលយកគោលនយោបាយពីរដ្ឋាភិបាល៕

ថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

Leave a Reply