អភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្វែងយល់ពីស្ថានភាពទូទៅ ពីភូមិសាស្ត្រ វឌ្ឍនភាពការងារ បញ្ហាប្រឈម ដើម្បីដំណោះស្រាយជាប្រយោជន៍ ជូនប្រជាពលរដ្ឋ

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ គណ:ប្រតិភូ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ  ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការ ព្រមទាំងឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី៣ បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជំនាញនានា ដែលពាក់ព័ន្ទពាក់នឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៅសាលប្រជុំសាលាខេត្តកោះកុង

(កោះកុង)៖ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ គណ:ប្រតិភូ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ  ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការ ព្រមទាំងឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី៣ បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជំនាញនានា ដែលពាក់ព័ន្ទពាក់នឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៅសាលប្រជុំសាលាខេត្តកោះកុង។

ក្នុងជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថាបេសកកម្ម របស់គណៈកម្មការនាពេលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពទូទៅ ពីភូមិសាស្ត្រ វឌ្ឍនភាពការងារ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ជាពិសេសការងារបរិស្ថានក្នុងខេត្ត និងធ្វើការប្រមូលព័ត៌មានអំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់របស់អាជ្ញាធរខេត្តព្រមទាំងបញ្ហាប្រឈមនានាដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដើម្បីរួមគ្នារកដំណោះស្រាយឲ្យទាន់ពេលវេលាក្នុងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋឲ្យមានភាពរីកចម្រើន និងផលប៉ះពាល់ដែលបណ្តាលមកពីជំងីកូវីដ-១៩។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) ៕

ថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

Leave a Reply