(មណ្ឌលគីរី)៖ នារសៀលថ្ងៃសៅរ៍ ១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយតំណាងបងប្អូនសហគមន៍ជនជាតិដើមភាគតិចព្នង ដែលអញ្ជើញមកពីបណ្ដាក្រុងស្រុកទាំងប្រាំ ទូទាំងខេត្តមណ្ឌលគិរី ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគីរី៕







