(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹម្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើការដ្ឋានសាងសង់មហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុ និងជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។
ពិធីនេះប្រារព្ធធ្វើឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕















