ប្រមុខរាជរដ្ឋាភិបាល ៖ មិនថាក្រុមហ៊ុនតូច ឬធំនោះទេ អ្នកណាមកវិនិយោគមុន គឺទទួលបានអាទិភាពជាងគេ

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកល វិទ្យាល័យ ពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរ របស់សម្ដេចចំពោះអ្នកវិនិយោគថា មិនថាក្រុមហ៊ុនតូច ឬធំនោះទេ ឱ្យតែមកដាក់វិនិយោគនៅកម្ពុជាមុន គឺសម្ដេចធានានូវអាទិភាព ចំពោះក្រុមហ៊ុននោះតែម្ដង

ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកល វិទ្យាល័យ ពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរ របស់សម្ដេចចំពោះអ្នកវិនិយោគថា មិនថាក្រុមហ៊ុនតូច ឬធំនោះទេ ឱ្យតែមកដាក់វិនិយោគនៅកម្ពុជាមុន គឺសម្ដេចធានានូវអាទិភាព ចំពោះក្រុមហ៊ុននោះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា មានក្រុមហ៊ុនធំមួយគ្រោង មកដាក់វិនិយោគនៅកម្ពុជាដោយឱ្យរដ្ឋាភិបាលកម្ពុជាលុបសន្យាជាមួយក្រុមហ៊ុនមួយដែលបានមកមុនឱ្យសិទ្ធិទៅក្រុមហ៊ុនខ្លួនវិញ។សម្ដេច ថា សម្ដេចមិនអាចធ្វើបាន។

សម្ដេចបានឱ្យជាគតិមួយទៅក្រុមហ៊ុននោះវិញថា៖ បើក្រុមហ៊ុនដែលខ្ញុំ ឱ្យសិទ្ធិគេហើយដកបាន ថ្ងៃក្រោយខ្ញុំក៏បំពានសិទ្ធិអ្នកឯងដែរ។ សម្ដេចថា ក្រុមហ៊ុននោះបានទទួលគោរពចំពោះសម្ដេចលើជំហរ មួយនេះ ៕ 

Leave a Reply