សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យបញ្ចប់កុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរីទាំងអស់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឱ្យបញ្ចប់កុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរីទាំងអស់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឱ្យបញ្ចប់កុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរីទាំងអស់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យបញ្ចប់កុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែតក្នុងបុរី។

សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ។

បន្ទាប់ពីសម្ដេចបានបញ្ជាឱ្យរដ្ឋមន្ត្រីប្រៃសនីយ៍ និងទូរគមនាគមន៍លុបកុងត្រាសិទ្ធផ្ដាច់មុខរបស់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងគម្រោងបុរីនីមួយៗឱ្យអស់ និងអនុញ្ញាតដល់ក្រុមហ៊ុនផ្សេងរៀបចំបង្កើនគុណភាពសេវាក្នុងតំបន់ទាំងនោះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានផ្ដាំទៅម្ចាស់គម្រោងធ្វើបុរីទាំងឡាយ ត្រូវធ្វើយ៉ាងណា ធានាឱ្យមានសេវាទូរស័ព្ទដល់អ្នករស់នៅក្នុងបុរីរបស់ខ្លួនទាំងអស់។

សម្ដេចតេជោថា៖ ត្រូវជំរុញល្បឿនឱ្យសេវានានាទៅតំឡើងឡើងវិញ។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យមានការប្រកួតប្រជែងមិនមែន ដើម្បីជំរុញឱ្យផ្ដាច់មុខទេ ៕

Leave a Reply