អភិបាលខេត្តមណ្ឌលគីរី អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៣

(មណ្ឌលគីរី)៖ នៅរសៀលថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ និងមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នាយករងអមដោយមន្ត្រីជំនាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។

Leave a Reply